សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល
ខ្មែរ / en / de

វិបត្តិ​នៃភាព​ជំពាក់​បំណុល​ច្រើន​លើស​លុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ កំពុង​នាំឱ្យ​មានការ​រំលោភ​សិទ្ធិ​មនុស្ស ។​ កាលពី​ឆ្នាំ២០២០​ កម្ចី​ឥណទាន​ខ្នាតតូច​គិតជា​មធ្យម​នៅកម្ពុជា​គឺមាន​ចំនួន​ ៤២៨០ដុល្លារ​ ដែលជា​ទំហំ​ធំជាង​គេ​នៅលើ​ពិភពលោក ។​ ប្រជា​ពលរដ្ឋ​ចំនួន ៩៥%​ មានប្រាក់​ចំណូល​ប្រចាំ​​ឆ្នាំ ​តិចជាង​ចំនួន​កម្ចី​គិតជា​មធ្យមនេះ​ទៅទៀត ។​ ចំនួន​កម្ចី​ឥណទាន​ខ្នាត​តូច​សរុប​គឺ ​មាន​រហូត​ដល់ ​២,៨ ​លាន​កម្ចី​ សម្រាប់​ប្រជាពលរដ្ឋ​ ៣,៦​ លាន​គ្រួសារ ​នៅ​ទូទាំង​ប្រទេស ។​

អ្នក​ខ្ចីប្រាក់​ដែល​ជួប​ការ​លំបាក​ខ្លាំង​ ត្រូវ​ប្រឈម​នឹងការ​ដាក់​សម្ពាធ​ឱ្យ​បង់សង​កម្ចី​ទាំងនេះ ​ដោយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគាត់​ជាច្រើន​ ត្រូវបាន​ដាក់​ជាទ្រព្យធានា ។​ ការសិក្សា​ស្រាវជ្រាវ​នេះ ​បង្ហាញ​នូវ​បទពិសោធន៍​របស់​សហគមន៍​ចំនួន​ ១៤ ។​ សូមចុច​លើ​ផែនទី​ខាង​ក្រោម​ ដើម្បី​អាន​រឿងរ៉ាវ​របស់​ពួកគាត់​ ឬអាន​ព័ត៌មាន​អំពី​យើងខ្ញុំ​ ហើយ​មូលហេតុ​ដែល​យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នេះ

កម្រង​ព័ត៌មាន​សហគមន៍​ចំនួន​ ១៤

សូម​ចុច​លើ​ពាក្យ​គន្លឹះ​ណាមួយ​ក្នុង​ប្រអប់​ខាងក្រោម​ ដើម្បី​បង្ហាញ​ពី​សហគមន៍​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ទាំងនេះ ។​

ជ្រើស​រើស​អំពី ឥរិយាបថ​គ្មានក្រម​សីលធម៌​របស់​មន្ត្រី​ឥណទាន
ការអនុវត្ត​ប្រមូល​ឥណទាន​ដោយរំលោភ​បំពានការ​ដាក់​សម្ពា​ធឱ្យ​លក់ដីការ​គំរាម​កំហែងការ​ជំរុញ​ឱ្យ​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ឯកជនការ​ក្លែង​បន្លំ

ជ្រើស​រើស​អំពី ផល​វិបាក​នៃកម្ចី​ឥណទាន​ខ្នាត​តូច
ការ​ខ្ចី​ប្រាក់​ពី​អ្នក​ចងការ​ឯកជនការ​កាត់​បន្ថយ​អាហារ​បរិភោគការ​លក់​ទ្រព្យ​សម្បត្តិ​ផ្សេងៗការ​លក់​ដីពលកម្ម​កុមារចំណាក​ស្រុក

ជ្រើស​រើស​អំពី ហេតុផល​នៃ​ការ​ខ្ចី​ប្រាក់
ការ​បង់សង​បំណុល​ផ្សេងទៀតការ​ព្យាបាល​ជំងឺការ​សាង​សង់​ផ្ទះការ​ធ្វើ​កសិកម្មការ​សិក្សា​របស់​កូន

សូមចុចលើសញ្ញាមូលតូច “​” នៅ​លើ​ផែនទី​ខាង​ក្រោម​នេះ ដើម្បី​អាន​ព័ត៌មាន​អំពីសហគមន៍​ទាំងនេះ ។

សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ

អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច និងអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមាន​​ធនាគារ​អភិវឌ្ឍន៍​ធំៗ​ជាងគេ​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ មាន​កាតព្វកិច្ច​ផ្នែក​សីលធម៌​ ដើម្បី​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ទាំងនេះ ​ដោយផ្ដល់​ដំណោះស្រាយ ​និងសំណង​ឱ្យបានត្រឹមត្រូវ ។ ​ប្រជាពលរដ្ឋ​កម្ពុជា​អ្នកខ្ចីប្រាក់ ​គួរមាន​សិទ្ធិទទួល​បាន​ការអនុគ្រោះ ​ពុំនោះទេ​បញ្ហាបំណុល​នឹងធ្វើ​ឱ្យពួកគេ​បន្តប្រឈម​នឹង ភាពអត់ឃ្លាន​ ពលកម្មកុមារ​ ចំណាកស្រុក​ ការលក់ដី​ដោយបង្ខំ​ និងការ​រំលោភសិទ្ធិ​មនុស្ស​ជាច្រើន​ទៀត​ ដែលបាន​លើកឡើង​នៅក្នុង​របាយការណ៍​នេះ ។

សវតារនៃការ​សិក្សាស្រាវជ្រាវ

អំពីយើងខ្ញុំ

អង្គការ​សមធម៌​កម្ពុជា​ (EC)​ និង​ សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(“អង្គការ​លីកាដូ”)​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែកសិទ្ធិមនុស្ស ​ដែលបាន​ចុះបញ្ជីកា​ នៅក្នុង​ប្រទេស​កម្ពុជា ។​ អង្គការ​ទាំងពីរ​ មាន​គោលបំណង​បន្លឺសំឡេង​របស់​សហគមន៍​មូលដ្ឋាន​និងបង្ហាញពី​ការរំលោភ​សិទ្ធិមនុស្ស ​ដែល​ត្រូវបាន​ប្រព្រឹត្ត​ដោយតួអង្គរដ្ឋ ​និងឯកជន ​នៅក្នុង​ប្រទេស​កម្ពុជា ។

អ្វីដែលយើងបានធ្វើ

ការគម្រោងនេះ​ ត្រូវបាន​បង្កើតឡើង​ស្ថិតលើ​គោលការណ៍​ នៃការ​សិក្សាស្រាវជ្រាវ​ដោយ​ផ្អែកលើ​សហគមន៍​ជាមូលដ្ឋាន​ ដែល​សមាជិក​សហគមន៍​ដើរតួ​យ៉ាងសកម្ម​ ក្នុងការ​បង្កើត​ចំណេះដឹង​ និងក្នុងនាម​ជាអ្នក​សហការ​ស្រាវជ្រាវ ។​ ព័ត៌មាន​ត្រូវបាន​ប្រមូលពី​កិច្ចពិភាក្សា​ជាក្រុម​ជាមួយ​សមាជិក​សហគមន៍ផង​ និងបទសម្ភាសន៍​ជាលក្ខណៈ​បុគ្គលផង ។​ ព័ត៌មាន​ទាំងអស់​នៅក្នុង​របាយការណ៍នេះ​ គឺកើតចេញ​មកពី​កិច្ចពិភាក្សា​ជាមួយ​សមាជិក​សហគមន៍​ និង​ត្រូវបាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយតំណាង​សហគមន៍ ។​ គម្រោងនេះ ​មិនមានន័យថា​ ជាប្រភព​នៃព័ត៌មាន​តែមួយ​គត់​អំពី​កម្ចីឥណទាន​ខ្នាតតូច​នោះទេ​ ប៉ុន្តែ​វាជាការ​ឆ្លុះបញ្ចាំង​ដោយសុក្រឹត​អំពី​បទពិសោធន៍​រស់នៅ​របស់​សមាជិក​សហគមន៍ ។​ បញ្ហាទាំងនេះ​ជាច្រើន​ ធ្លាប់​ត្រូវបាន​លើកឡើង​នៅក្នុង​របាយការណ៍​មុនៗ​ ដែល​ចេញផ្សាយ​ដោយអង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែកសិទ្ធិមនុស្ស​ នៅកម្ពុជា ។

មូលហេតុនៃការសិក្សាស្រាវជ្រាវ

ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ កំពុងលង់​ក្នុងបំណុល​ឥណទានខ្នាតតូច​ ដែល​កំពុង​នាំឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ផលប៉ះពាល់​ខ្លាំង នៅទូទាំង​ប្រទេស ​ហើយមនុស្ស​ជាច្រើន​ កំពុង​រងគ្រោះ​យ៉ាងស្ងប់ស្ងាត់ ។​ យោងតាម​សម្រង់​សម្ដី​របស់​តំណាង​សហគមន៍ម្នាក់​ ដែលបាន​ចូលរួម​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវនេះ ​បាន​និយាយ​ថា៖​ “ប្រសិន​ជាបាន​ព័ត៌មាន​ហ្នឹង​ចេញ​ផ្សាយ​ទៅ ​ខ្ញុំ​មាន​អារម្មណ៍​ថា ​រីករាយ​ ដូចជា​បាន​ស្រាយ​បំភ្លឺ​ ដោះ​ទុក្ខ​កង្វល់​ក្នុង​ចិត្តខ្លះ​ ដោយសារ​យើង​លាក់​ទុក​មក​យូរ​ហើយ ។​ អ្វី​ដែល​គេ​ធ្វើ ​(គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​) ​គឺផ្ទុយ​ពីអ្វី​ដែល​គេ​និយាយ ។​ ប្រសិន​ជា​ព័ត៌មាន​ដឹងឮ​ដល់​សាធារណៈជន​ទៅ ​វាល្អណាស់ ​សម្រាប់​អ្នកដែល​ជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ​ហ្នឹង​ គឺគាត់​សប្បាយ​រីករាយ​​គ្រប់គ្នា​ មិនថា​សហគមន៍​​ណាទេ​ ទូទាំង​ប្រទេស​យើង​ ដោយសារ​វាប្រឈម​ខ្លាំង​បំផុត​ រឿង​បំណុល​ហ្នឹង​ម៉ង” ។

ការចេញផ្សាយ


ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ

ចេញផ្សាយខែសីហា ឆ្នាំ២០២៣



សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដែលជាប់​ជំពាក់បំណុល

ចេញផ្សាយខែមិថុនា ឆ្នាំ២០២១


ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេសកម្ពុជា

ចេញផ្សាយខែមិថុនា ឆ្នាំ២០២០


ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិមួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន

ចេញផ្សាយខែឧសភា ឆ្នាំ២០២០


ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

ចេញផ្សាយខែសីហា ឆ្នាំ២០១៩