វិបត្តិនៃភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងនាំឱ្យមានការរំលោភសិទ្ធិមនុស្ស ។ កាលពីឆ្នាំ២០២០ កម្ចីឥណទានខ្នាតតូចគិតជាមធ្យមនៅកម្ពុជាគឺមានចំនួន ៤២៨០ដុល្លារ ដែលជាទំហំធំជាងគេនៅលើពិភពលោក ។ ប្រជាពលរដ្ឋចំនួន ៩៥% មានប្រាក់ចំណូលប្រចាំឆ្នាំ តិចជាងចំនួនកម្ចីគិតជាមធ្យមនេះទៅទៀត ។ ចំនួនកម្ចីឥណទានខ្នាតតូចសរុបគឺ មានរហូតដល់ ២,៨ លានកម្ចី សម្រាប់ប្រជាពលរដ្ឋ ៣,៦ លានគ្រួសារ នៅទូទាំងប្រទេស ។
អ្នកខ្ចីប្រាក់ដែលជួបការលំបាកខ្លាំង ត្រូវប្រឈមនឹងការដាក់សម្ពាធឱ្យបង់សងកម្ចីទាំងនេះ ដោយប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ជាច្រើន ត្រូវបានដាក់ជាទ្រព្យធានា ។ ការសិក្សាស្រាវជ្រាវនេះ បង្ហាញនូវបទពិសោធន៍របស់សហគមន៍ចំនួន ១៤ ។ សូមចុចលើផែនទីខាងក្រោម ដើម្បីអានរឿងរ៉ាវរបស់ពួកគាត់ ឬអានព័ត៌មានអំពីយើងខ្ញុំ ហើយមូលហេតុដែលយើងធ្វើការសិក្សាស្រាវជ្រាវនេះ ។
សូមចុចលើពាក្យគន្លឹះណាមួយក្នុងប្រអប់ខាងក្រោម ដើម្បីបង្ហាញពីសហគមន៍ដែលកំពុងប្រឈមនឹងបញ្ហាទាំងនេះ ។
ជ្រើសរើសអំពី ឥរិយាបថគ្មានក្រមសីលធម៌របស់មន្ត្រីឥណទាន
ការអនុវត្តប្រមូលឥណទានដោយរំលោភបំពាន • ការដាក់សម្ពាធឱ្យលក់ដី • ការគំរាមកំហែង • ការជំរុញឱ្យខ្ចីប្រាក់ពីអ្នកចងការឯកជន • ការក្លែងបន្លំ
ជ្រើសរើសអំពី ផលវិបាកនៃកម្ចីឥណទានខ្នាតតូច
ការខ្ចីប្រាក់ពីអ្នកចងការឯកជន • ការកាត់បន្ថយអាហារបរិភោគ • ការលក់ទ្រព្យសម្បត្តិផ្សេងៗ • ការលក់ដី • ពលកម្មកុមារ • ចំណាកស្រុក
ជ្រើសរើសអំពី ហេតុផលនៃការខ្ចីប្រាក់
ការបង់សងបំណុលផ្សេងទៀត • ការព្យាបាលជំងឺ • ការសាងសង់ផ្ទះ • ការធ្វើកសិកម្ម • ការសិក្សារបស់កូន
សូមចុចលើសញ្ញាមូលតូច “●” នៅលើផែនទីខាងក្រោមនេះ ដើម្បីអានព័ត៌មានអំពីសហគមន៍ទាំងនេះ ។
គ្រួសារ
៥៥
វិវាទដីធ្លីកើតឡើងនៅឆ្នាំ
២០១០
ចំនួនគ្រួសារដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ (ប៉ាន់ប្រមាណ)
៨៥%
ទំហំកម្ចីជាមធ្យម
$៩.០០០ USD
ប្រភពនៃប្រាក់ចំណូល
ទិញលក់អេតចាយ • កម្មករសំណង់ • លក់ទំនិញ • កម្មករ-កម្មការិនីកាត់ដេរ • រត់រ៉ឺម៉កកង់បី • អ្នកធ្វើការតាមផ្ទះ
មានជ័យស្រ្តីអភិវឌ្ឍន៍ គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ចំនួន ៨ ដែលស្ថិតនៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបានចាប់ផ្ដើមចូលមករស់នៅតាមប្រឡាយនេះ ពីដំបូងក្នុងឆ្នាំ ១៩៩៣ ជាពេលដែលទឹកនៅទីនោះស្អាត និងអំណោយផលសម្រាប់ការនេសាទ ។ ក្នុងឆ្នាំ ១៩៩៨ ប្រឡាយទឹកនេះបានចាប់ផ្ដើមផ្លាស់ប្ដូរទៅជាប្រឡាយទឹកស្អុយចម្បងមួយ ។ សហគមន៍បានកកើតឡើងនៅឆ្នាំ ២០១០ ក្រោយពីអ្នកភូមិបានទទួលលិខិតមួយពីអាជ្ញាធរមូលដ្ឋាន ដែលបានជូនដំណឹងឱ្យពួកគាត់ចាកចេញពីផ្ទះសម្បែងក្នុងរយៈពេល ១៥ថ្ងៃ ដោយគ្មានសំណង ដើម្បីធ្វើការអភិវឌ្ឍតំបន់នោះ ។
នៅទសវត្សរ៍បន្ទាប់ សហគមន៍បានដាក់ញត្តិទៅ រាជរដ្ឋាភិបាល និងបានបង្កើត “ផែនការអភិវឌ្ឍន៍ជម្រើស” ដែលអនុញ្ញាតឱ្យមានទាំងការអភិវឌ្ឍ និងទាំងសហគមន៍បន្តរស់នៅក្នុងទីតាំងដដែល ។ ក្រោយមកគម្រោងនេះបានទទួលការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ហើយពេលនេះស្ទើរតែគ្រប់គ្រួសារទាំងអស់បានទទួលលិខិតចុះបញ្ជីដីធ្លីសម្រាប់ទំហំដី ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ នៅនឹងកន្លែង ប៉ុន្តែពួកគាត់មិនទាន់ទទួលបានប្លង់រឹងនៅឡើយទេ ហើយគ្រួសារមួយចំនួនក៏មិនទាន់មានថវិកាដើម្បីសាងសង់ផ្ទះនៅលើដីនោះដែរ ។ លើសពីនេះ ការសន្យាជាច្រើនដូចជា ការធ្វើផ្លូវ តបណ្តាញទឹកភ្លើង ដាក់អំពូលភ្លើងបំភ្លឺផ្លូវ បានដំណើរការរួចរាល់ហើយ ប៉ុន្តែការសន្យាផ្សេងទៀតដូចជា សាងសង់សួនច្បារសហគមន៍ និងផ្តល់ទីតាំងសម្រាប់សង់មណ្ឌលសហគមន៍ មិនទាន់បានដំណើរការនៅឡើយទេ ។
សម្រង់ពាក្យសម្ដីពីប្រជាពលរដ្ឋសហគមន៍
គ្រឹះស្ថានផ្ដល់កម្ចីឥណទានខ្នាតតូចក្នុងសហគមន៍
មូលហេតុនៃការខ្ចីឥណទាន
សាងសង់ផ្ទះ • ធ្វើអាជីវកម្ម • ព្យាបាលជំងឺ • សងបំណុលផ្សេងទៀត
បំណុលមីក្រូហិរញ្ញវត្ថុគឺជារឿងទូទៅ ដោយប្រហែល ៨៥%នៃគ្រួសារសរុប ជាប់ជំពាក់កម្ចីខ្នាតតូច ។ ប្រជាពលរដ្ឋភាគច្រើន ខ្ចីកម្ចីឥណទាន ដើម្បីសង់ផ្ទះ លើដីអភិវឌ្ឍន៍ដែលពួកគាត់ទទួលបានពីរាជរដ្ឋាភិបាល ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលយកលិខិតចុះបញ្ជីដីធ្លី ធ្វើជាទ្រព្យធានា ហើយជារឿយៗ មន្ត្រីឥណទានផ្ដល់កម្ចីឥណទានតាមដំណាក់កាល ដើម្បីធានាថា អ្នកខ្ចីប្រាក់ពិតជាកំពុងសាងសង់ផ្ទះ ដោយប្រើប្រាស់កម្ចីឥណទានទាំងនោះ ។ ប្រជាពលរដ្ឋភាគច្រើន បង់សងកម្ចីមីក្រូហិរញ្ញវត្ថុរបស់ពួកគេទាន់ពេលវេលា ដោយប្រើប្រាស់យន្តការស្រដៀងគ្នាមួយចំនួនដូចជា ការកាត់បន្ថយអាហារបរិភោគ ចំណាកស្រុក ក៏ដូចជាការខ្ចីប្រាក់ពីអ្នកចងការឯកជន ដើម្បីបង់សង ។
ឥរិយាបថគ្មានក្រមសីលធម៌របស់មន្ត្រីឥណទាន
ការក្លែងបន្លំ
ផលវិបាកនៃបំណុល
ធ្វើការបន្ថែម • ខ្ចីឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ • ខ្ចីប្រាក់ពីអ្នកចងការឯកជន • ពលកម្មកុមារ • កុមារបោះបង់ការសិក្សា • កាត់បន្ថយអាហារបរិភោគ • ភាពតានតឹងក្នុងគ្រួសារ • ចំណាកស្រុក • លក់ទ្រព្យសម្បត្តិផ្សេងៗ
អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច និងអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមានធនាគារអភិវឌ្ឍន៍ធំៗជាងគេរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានកាតព្វកិច្ចផ្នែកសីលធម៌ ដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សទាំងនេះ ដោយផ្ដល់ដំណោះស្រាយ និងសំណងឱ្យបានត្រឹមត្រូវ ។ ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ គួរមានសិទ្ធិទទួលបានការអនុគ្រោះ ពុំនោះទេបញ្ហាបំណុលនឹងធ្វើឱ្យពួកគេបន្តប្រឈមនឹង ភាពអត់ឃ្លាន ពលកម្មកុមារ ចំណាកស្រុក ការលក់ដីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀត ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ។
អង្គការសមធម៌កម្ពុជា (EC) និង សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (“អង្គការលីកាដូ”) គឺជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ដែលបានចុះបញ្ជីកា នៅក្នុងប្រទេសកម្ពុជា ។ អង្គការទាំងពីរ មានគោលបំណងបន្លឺសំឡេងរបស់សហគមន៍មូលដ្ឋាននិងបង្ហាញពីការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានប្រព្រឹត្តដោយតួអង្គរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា ។
ការគម្រោងនេះ ត្រូវបានបង្កើតឡើងស្ថិតលើគោលការណ៍ នៃការសិក្សាស្រាវជ្រាវដោយផ្អែកលើសហគមន៍ជាមូលដ្ឋាន ដែលសមាជិកសហគមន៍ដើរតួយ៉ាងសកម្ម ក្នុងការបង្កើតចំណេះដឹង និងក្នុងនាមជាអ្នកសហការស្រាវជ្រាវ ។ ព័ត៌មានត្រូវបានប្រមូលពីកិច្ចពិភាក្សាជាក្រុមជាមួយសមាជិកសហគមន៍ផង និងបទសម្ភាសន៍ជាលក្ខណៈបុគ្គលផង ។ ព័ត៌មានទាំងអស់នៅក្នុងរបាយការណ៍នេះ គឺកើតចេញមកពីកិច្ចពិភាក្សាជាមួយសមាជិកសហគមន៍ និងត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយតំណាងសហគមន៍ ។ គម្រោងនេះ មិនមានន័យថា ជាប្រភពនៃព័ត៌មានតែមួយគត់អំពីកម្ចីឥណទានខ្នាតតូចនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងដោយសុក្រឹតអំពីបទពិសោធន៍រស់នៅរបស់សមាជិកសហគមន៍ ។ បញ្ហាទាំងនេះជាច្រើន ធ្លាប់ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍មុនៗ ដែលចេញផ្សាយដោយអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា ។
ប្រជាពលរដ្ឋកម្ពុជាជាច្រើន កំពុងលង់ក្នុងបំណុលឥណទានខ្នាតតូច ដែលកំពុងនាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផលប៉ះពាល់ខ្លាំង នៅទូទាំងប្រទេស ហើយមនុស្សជាច្រើន កំពុងរងគ្រោះយ៉ាងស្ងប់ស្ងាត់ ។ យោងតាមសម្រង់សម្ដីរបស់តំណាងសហគមន៍ម្នាក់ ដែលបានចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវនេះ បាននិយាយថា៖ “ប្រសិនជាបានព័ត៌មានហ្នឹងចេញផ្សាយទៅ ខ្ញុំមានអារម្មណ៍ថា រីករាយ ដូចជាបានស្រាយបំភ្លឺ ដោះទុក្ខកង្វល់ក្នុងចិត្តខ្លះ ដោយសារយើងលាក់ទុកមកយូរហើយ ។ អ្វីដែលគេធ្វើ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) គឺផ្ទុយពីអ្វីដែលគេនិយាយ ។ ប្រសិនជាព័ត៌មានដឹងឮដល់សាធារណៈជនទៅ វាល្អណាស់ សម្រាប់អ្នកដែលជាប់បំណុលមីក្រូហិរញ្ញវត្ថុហ្នឹង គឺគាត់សប្បាយរីករាយគ្រប់គ្នា មិនថាសហគមន៍ណាទេ ទូទាំងប្រទេសយើង ដោយសារវាប្រឈមខ្លាំងបំផុត រឿងបំណុលហ្នឹងម៉ង” ។
ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ
ចេញផ្សាយខែសីហា ឆ្នាំ២០២៣
សិទ្ធិទទួលបានការអនុគ្រោះ៖ សំឡេងសហគមន៍ដែលជាប់ជំពាក់បំណុល
ចេញផ្សាយខែមិថុនា ឆ្នាំ២០២១
ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា
ចេញផ្សាយខែមិថុនា ឆ្នាំ២០២០